ក្រុមលេខា RBC រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ របស់ភាគីថៃ បើកកិច្ចប្រជុំ នៅមាត់ច្រកអន្តរជាតិអូរស្មាច់
(ឧត្តរមានជ័យ)៖ ក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ របស់ភាគីថៃ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ នាមាត់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ភាគីកម្ពុជាមានចំនួន០៧នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី និត ណារុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃចំនួន០៨នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ យោធភូមិភាគទី២ ប្រធានក្រុមលេខា៕