ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញ ចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប

ខេត្តកំពង់ធំ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប៖ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្ម បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប។
ក្នុងដំណេីរបេសកកម្ម ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) រួមមាន៖ ទី១)ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតក្នុងឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ទី២)ប្រព័ន្ធធារាសាស្ត្រ៣០កញ្ញា ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងទី៣)ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង (ជំហាន១)ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានធារាសាស្ត្រ ក្នុងការអនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ដ្រទាំងបីខាងលើ បានគាប់ប្រសេីរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស រួមជាមួយសោភ័ណភាព ដើម្បីជាគុណតម្លៃយូរអង្វែង សម្រាប់ជួយធ្វេីឱ្យប្រសេីរឡេីងនូវសេដ្ឋកិច្ចមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ តាមរយ:ពហុវិស័យរួមមាន៖ ការស្រោចស្រព ទេសចរណ៍ ផ្លូវគមនាគមន៍ ទឹកស្អាត និងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងតំបន់៕

You might also like