ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យ នាយិកាថ្មី នៃវិទ្យាស្ថានកំណើនបៃតងសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកស្រី Nathalie Andre នាយិកាថ្មី នៃវិទ្យាស្ថានកំណើនបៃតងសកល The Global Green Growth Institute (GGGI) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ក្នុងជំនួបនារសៀលនេះ ធ្វើឡើងដើម្បីសំដែងការគួរសមពី លោកស្រី Nathalie Andre ដេលទើបតែងតាំងថ្មី និងពង្រឹងលើកិច្ចសហប្រតិបត្តិការបន្តលើវិស័យសាធារណការ និងដឹកជញ្ជូន ៕