តារា TikTok ដែលឈ្មោះអាជីង និងបក្សពួក បានទៅដល់ដៃ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញហើយ
សូមបញ្ជាក់ថា កាលពីយប់មិញ មានក្រុមក្មេងៗមួយក្រុម ដែលគេស្គាល់ជា តារា TikTok បានប្រើហិង្សារព្រួតគ្នាវាយ លើបុគ្គលម្នាក់ទៀត នៅសាខា KOI ទើបតែបើកថ្មី សាខាកោះពេជ្យ ដែលហេតុការណ៍កើតឡើង នៅយប់ថ្ងៃទី ៨/១០/២០២៥ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពី អធិការខណ្ឌចំការមន បានទទួលពាក្យ បណ្ដឹងពីជនរងគ្រោះហេីយ លោកអធិការខណ្ឌ ក៏បើកការស្រាវជ្រា វស្វែករកមុខបក្សពួកនិងគ្នីគ្នាក្រុមអ្នកលេងTik tok ល្បីឈ្មោះទាំងនោះ ដេីម្បីចាត់ការតាមផ្លូវច្បាប់ ។
ឥឡូវនេះ តារា TikTok ដែលឈ្មោះអាជីង និងបក្សពួក បានទៅដល់ដៃ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញហើយ សមត្ថកិច្ចកំពង់ចំណាត់ការបន្តទៅតាមផ្លូវច្បាប់ ៕
សូមបញ្ជាក់ ៖ មានរូបភាព និងវីដេអូកើតហេតុ