នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំប្រជុំត្រៀមសម្ភារៈនិងកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់គ្រោះមហន្តរាយ
នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នៅថ្ងៃទី ៨ខែតុលា ឆ្នាំ ២០២៥នេះបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទព្រមទាំងកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយកថាហេតុណាមួយ៕