អនុទីន ដាក់លក្ខខណ្ឌ ៤ចំណុចទៅ ត្រាំ មុនអាចធ្វើជាអ្នកសម្របសម្រួលជម្លោះ កម្ពុជា-ថៃ

ឆ្លើយតបទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ធ្វើជាម្ចាស់សាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែនេះ, នាយករដ្ឋមន្ត្រីថៃ អានុទីន ចានវីរៈគុល បានដាក់លក្ខខណ្ឌ៤ចំណុចទៅប្រមុខសេតវិមាន មុនមកធ្វើជាអ្នកសម្របសម្រួល។ នេះបើតាមការផ្សាយរបស់ Bangkok Post។
ថ្លែងនៅវិទ្យាស្ថានយុត្តិធម៌ថៃក្នុងទីក្រុងបាងកក លោកអនុទីន បានសំដៅមកលើកម្ពុជា ដោយបញ្ជាក់ថា លក្ខខណ្ឌដែលលោកត្រាំអាចធ្វើជាប្រធានក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជានិងថៃបានលុះត្រា៖
1. ការដកទ័ពទាំងស្រុង និងសព្វាវុធចេញពីតំបន់ជម្លោះ
2. ដកអ្នកឈ្លានពានទាំងអស់ចេញពីទឹកដីរបស់ថៃ
3. បោសសម្អាតសម្ភារៈគ្រោះថ្នាក់ដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
4. ការបញ្ជាក់ឡើងវិញនូវការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសថៃ
5. ក្នុងអំឡុងពេលនោះដែរ លោកអនុទីន បានដើរតួកម្សត់ដោយនិយាយទាំងមិនខ្មាសមាត់ថា ថៃទេដែលត្រូវកម្ពុជាឈ្លានពាន ទាំងដែលល្បិចបោកប្រាស់ទាំងនេះ ត្រូវបានអន្តរជាតិដឹងច្បាស់អស់ទៅហើយ។
6. ទោះបីជាយ៉ាងណាក៏ដោយ សម្តីរបស់លោក អនុទីន បានបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងតែបំបាក់មុខលោកត្រាំ និងមិនចង់បានសន្តិភាពឡើយ សូម្បីតែមានអន្តរាគមន៍ពីសំណាក់មហាអំណាចក៏ដោយ ផ្ទុយពីកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាព និងស្វាគមន៍ជានិច្ចចំពោះការដោះស្រាយជម្លោះ តាមរយៈការចរចា បញ្ចៀសការផ្ទុះអាវុធ៕

You might also like