សម្ដេច តេជោ ហ៊ុន សែន ចេញ សារដាស់តឿនពីព្រលប់ យប់ ឡេីង មន្រ្តី នគរបាល ព្រំដែន ខេត្ត បន្ទាយមានជ័យ បំពាន អនុសាសន៍ សម្ដេចតេជោ មុនគេ !!!

នៅតែព្រហើន លោភលន់ នៅតែលួចសុីមិនចេះឆ្អែត គ្មានមនសិកាជាតិ ក្នុងខ្លួនបន្តិចសោះ ឃាត់ ខ្លួន មេបញ្ជាការ រង វរៈសេនាតូច ការពារ ព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធ បទល្មើស នាំជនជាតិថៃ ឆ្លងដែន ចូល មកកម្ពុជា ដោយខុសច្បាប់ ។

នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហាន កងពល លេខ ៥១ និង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជា ដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគ៥ បានឃាត់ខ្លួន មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធ បទល្មើស នាំ មនុស្ស ឆ្លង ដែន ខុសច្បាប់ នៅ ចំណុច ប៉ុស្តិ៍ការពារព្រំដែនគោក អូរល្ហុង ។ មន្រ្តី នគរបាល ដែលត្រូវ ឃាត់ខ្លួន រួមមាន ៖
១-លោក វរសេនីយ៍ ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ។
២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ។
៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារ ព្រំដែន គោក អូរល្ហុង វរៈសេនាតូច ៨៩១ ។
៤- លោក ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៥- លោក ពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៦- លោក អនុសេនីយ៍ ទោ ភុំ ចំរើន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៧- ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ ព័ន្ធ ) ។

បន្ទាប់ពី ឃាត់ ខ្លួន រួចហើយ មន្ត្រី នគរបាល ទាំងនោះ ត្រូវបាន ប្រគល់ជូនទៅសមត្ថកិច្ច កងរាជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត ។ មន្ត្រី ពាក់ព័ន្ធ បទល្មើស មានចំនួន ៦នាក់ ដោយឡែកចុងភៅ គ្មានការពាក់ព័ន្ធទេ ។ មន្ត្រី ជំនាញ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កំពុង កសាងសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការ ចាត់ការ តាមច្បាប់ ៕

You might also like