កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៥ ជាប្រទេស មានភាពរួសរាយរាក់ទាក់បំផុត លើពិភពលោក ឈរលើវៀតណាម និង ថៃ

នៅរសៀលថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យបានដឹង ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោកជា «ប្រទេសមានភាពរួសរាយ និង រាក់ទាក់បំផុត លើពិភពលោក»។
ជាក់ស្ដែងតាមរយៈការចុះផ្សាយរបស់ Condé Nast Traveller 2025 Readers’ Choice Awards បានឱ្យដឹងថាប្រទេសដែលជាប់ជា «ប្រទេសមានភាពរួសរាយ និង រាក់ទាក់បំផុត លើពិភពលោក» គឺមានទៅតាមលេខរៀងដូចខាងក្រោម ៖
១. ប្រទេស Kenya
២. ប្រទេស Barbados
៣. ប្រទេស Mexico
៤. ប្រទេស Bhutan
៥. ប្រទេស Cambodia
៦. ប្រទេស Vietnam
៧. ប្រទេស Chile
៨. ប្រទេស Mauritius
៩. ប្រទេស Seychelles
១០. ប្រទេស Thailand

You might also like