ភាគីទាំងអស់ បានចុះហត្ថលេខាដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងហ្កាហ្សារួចរាល់ហើយចំណាប់ខ្មាំងនឹងដោះលែងនៅថ្ងៃចន្ទ
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៩ ខែតុលា ថាភាគីទាំងអស់បានចុះហត្ថលេខាលើដំណាក់កាលដំបូងនៃបទឈប់បាញ់នៅហ្កាហ្សានិងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រួចរាល់ហើយ ជាជំហានដ៏សំខាន់មួយដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
កិច្ចព្រមព្រៀងនៅក្នុងប្រទេសអេហ្ស៊ីប អនុវត្តតាមផែនការសន្តិភាព២០ចំណុច សម្រាប់តំបន់ហ្កាហ្សា ដែលបានប្រកាសកាលពីខែមុនដោយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីសង្រ្គាមជាងពីរឆ្នាំដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលាឆ្នាំ ២០២៣ លើអ៊ីស្រាអែល សម្លប់មនុស្សប្រមាណ១.២០០នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលលោកស្រី Shosh Bedrosian បាននិយាយថា ចាប់ពីម៉ោង១៥ ម៉ោងសកល គណៈរដ្ឋមន្ត្រីពេញសិទ្ធិរបស់អ៊ីស្រាអែលបានជួបប្រជុំគ្នាដើម្បីអនុម័តកិច្ចព្រមព្រៀងដែលយោធាគួរតែដកខ្លួនចេញពីហ្កាហ្សា ហើយដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ជាថ្នូរនឹងចំណាប់ខ្មាំង។
លោកស្រីប្រាប់អ្នកសារព័ត៌មានថា សេចក្តីព្រាងចុងក្រោយនៃដំណាក់កាលទី ១ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃព្រហស្បតិ៍រួចរាល់ហើយនៅអេហ្ស៊ីបដោយភាគីទាំងអស់ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់។ឥឡូវនេះដំណាក់កាលទី១មានភាពច្បាស់លាស់ចំណាប់ខ្មាំងរបស់យើងទាំងអស់ដែលនៅមានជីវិតនិងស្លាប់នឹងត្រូវដោះលែង៧២ម៉ោងក្រោយមក ដែលនឹងនាំចំណាប់ខ្មាំងទាំងអស់មកវិញនៅថ្ងៃចន្ទ៕