វិថីទៅកាន់ពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ (Road to World Cup 2026 ):

អបអរសាទរ ក្រុមបាល់ទាត់ប្រទេសកាប់វែរ (Cape Verde) ឡើងទៅលេងបាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយឈ្នះអេស្វាតទីនី ៣ទល់នឹង០យប់មិញក្នុងការប្រកួតជម្រុះតំបន់អាហ្វ្រិក។

កាប់វែរបញ្ចប់ការប្រកួតពូលD ក្រោយលេង១០ប្រកួតចាញ់តែមួយប្រកួតទេមាន២៣ពិន្ទុ។ អ្វីដែលគួរឱ្យកត់សម្គាល់ កាប់វែរ បានយកឈ្នះក្រុមដែលធ្លាប់បង្ហាញខ្លួនក្នុងបាល់ទាត់ពិភពលោកកាមេរូនក្នុងជើងទី២ និងអង់ហ្គោឡាផងដែរ។

កាប់វែរដែលមានឈ្មោះផ្លូវការសាធារណរដ្ឋកាប់វែរ ជាប្រទេសដែនដីកោះស្ថិតនៅតំបន់អាហ្វ្រិកខាងលិច ក្នុងមហាសមុទ្រអាត្លង់ទិចកណ្ដាល និងមានកោះភ្នំភ្លើង១០ ហើយបូកចូលគ្នាមានផ្ទៃសរុប៤០៣៣គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ៦០ម៉ឺននាក់។

កាប់វែរ ជាប្រទេសតូចបំផុតទី២ដែលបានឡើងទៅលេងបាល់ទាត់ពិភពលោក បន្ទាប់អ៊ីស្លង់ធ្លាប់បង្ហាញខ្លួនក្នុងបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នៅរុស្ស៊ី៕

You might also like