ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួចម៉ូតូ០១គ្រឿង ប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ ផ្លូវលេខ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿងម៉ាក Suzuki Nex) ប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ ផ្លូវលេខ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ កាន់ ចាន់វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ ពុំពិតប្រាកដ ។ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៍ស ពាក់ផ្លាកលេខ កណ្ដាល 1Z-9418 (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។
ជនរងគ្រោះ កន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ ស្នាក់នៅផ្ទះជួលពុំលេខ ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ៕

You might also like