ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា”
នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយឯកឧត្តម Yang Zhichun អគ្គនាយកមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ូ បានអញ្ជើញទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជាដ៏ស្រស់ស្អាត និងទាក់ទាញនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។
ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥






