ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពហើយ
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩ | 19th Asean Defence Minister’s Meeting (ADMM) នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិទាំង១១ប្រទេស និងអគ្គលេខាធិការអាស៊ាន។






