ទិដ្ឋភាពការតុបតែងលម្អ ត្រៀមរៀបចំកម្មវិធីកម្សាន្ត នៅសួនច្បារព្រះ រាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ទិដ្ឋភាពនៃការតុបតែង កែលម្អសោភ័ណភាពក្រុង ដេីម្បីត្រៀមរៀបចំកម្មវិធីសាសនា កម្មវិធីផ្សារទឹក ជិះទូកលេងកម្សាន្ត និងការកម្សាន្តជាច្រើនទៀត ចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ។






