មនុស្សជាច្រើននាក់ ត្រូវគេបារម្ភថាស្លាប់ និងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារអាហ្វហ្គានីស្ថានភាគខាងជើង
ការរញ្ជួយដីមួយបានវាយប្រហារភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នៅជិតទីក្រុង Mazar-e Sharif ដែលជាទីក្រុងធំបំផុតមួយក្នុងចំណោមទីក្រុងធំៗជាច្រើនរបស់ប្រទេសនេះ នៅម៉ោង១ម៉ោងក្នុងស្រុក។
ស្ថាប័នស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិត ៦,៣រ៉ិចទ័រ និងជម្រៅ ២៨គីឡូម៉ែត្រ ។
ទីភ្នាក់ងារនេះក៏បានព្រមានអំពីការស្លាប់ និងរបួសច្រើន និងគ្រោះមហន្តរាយដ៏ខ្លាំងក្លា ដែលអាចរីករាលដាលផងដែរ។
ដោយបង្ហោះនៅលើបណ្ដាញសង្គម X ប្រហែលម៉ោង ២ម៉ោងក្នុងស្រុក អ្នកនាំពាក្យក្រុមតាលីបង់នៅខេត្ត Balkh របស់ទីក្រុង Mazar-e Sharif បាននិយាយថាពួកគេបានទទួលរបាយការណ៍នៃការរងរបួសតិចតួច និងការខូចខាតនៅផ្ទៃខាងលើ ពីគ្រប់ស្រុកទាំងអស់នៃខេត្តនេះ ។
គ្រោះរញ្ជួយដីនៅថ្ងៃចន្ទនេះ កើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងខែសីហា ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់។
អាហ្វហ្គានីស្ថាន ងាយនឹងរញ្ជួយដី ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើកំពូលនៃគន្លងប្រេះមួយចំនួន ជាទីប្រសពនៃបន្ទះតិចតូនិក រវាងឥណ្ឌានិង អឺរ៉ុបអាស៊ី៕






