បុរសម្នាក់ បេីករថយន្តហាយឡែនឌ័របុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសវ័យចំណាស់ម្នាក់បានបេីករថយន្តហាយឡែនឌ័រខណៈមេឃកំពុងតែរលឹម ក៏ជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់១កង់ ។

មុនពេលកេីតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បានបេីករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល2D 0026 ធ្វើដំណើរតាមផ្លូវ ព្រះនរោត្ដមទិសដៅពីជេីងទៅត្បូងខណៈមេឃកំពុងតែរលឹម លុះមកដល់ចំណុចកេីតហេតុ សង្ស័យថាមេីលផ្លូវមិនច្បាស់ ទេីបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតរលំអស់ចំនួន១កង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងស្ដាំ ទៅមុខលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយក្រោយកេីតហេតុ រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕

You might also like