បង្ក្រាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន ១នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ១២កញ្ចប់
ដោយទទួលបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២២:៣០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ១នាក់ នៅចំណុចផ្លូវបេតុងភូមិព្រៃខ្វាវ ឃុំរកាកោះ ដែលមានឈ្មោះ សួរ ចៅចិត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ដកវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១២កញ្ចប់(មធ្យម៥.តូច៧) ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១គ្រឿង។






