សមត្ថកិច្ចស្រាវជ្រារកក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ នៅលេីផ្លូវបេតុងក្នុងភូមិសាស្រ្ដ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ

កំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោក ព្រាប កុយឌ្ឍនះ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងឧដុង្គម៉ែ លោកវរសេនីយ៍ទោ ជុន សុឃូន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បានធ្វេីការបញ្ជាឱ្យកំលាំងនគរបាលធ្វេីការស្រាវជ្រារកក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូនៅលេីផ្លូវបេតុងក្នុងភូមិសាស្រ្ដ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ។

កំលាំងបានរកឃេីញក្រុមក្មេងទំនេីងចំនួនពីរក្រុមដែលបានបង្ហោះម៉ូតូ៖
១.ឈ្មោះ លន សុខលីម ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបេីកម៉ូតូបង្ហោះ
២.ឈ្មោះ ឡេង ហៀវ ភេទប្រុស អាយុ១៤ឆ្នាំ អ្នកជិះរួមដំណើរ៣.ឈ្មោះសុន សុភា ភេទស្រី អាយុ១៦ឆ្នាំ អ្នកជិះរួមដំណើរ ។
៤.ឈ្មោះមៀក ខេមរៈ ភេទប្រុស អាយុ១៣ឆ្នាំ ជាអ្នកបង្ហោះម៉ូតូ៥.ឈ្មោះ ថុល ម៉េងលី ភេទប្រុស អាយុ១៤ឆ្នាំ អ្នកជិះរួមដំណើរ ។

សមត្ថកិច្ចបានធ្វេីការដកហូត ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទដៃចំនួន ៣គ្រឿង ដោយបានធ្វេីការសាកសួរនិងកាត់សក់ ដកហូតរក្សាទុកម៉ូតូរយៈពេល ៩០ថៃ្ងជាការព្រមានអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាធានាយកបុត្រា បុត្រី ទៅលំនៅឋានវិញនិងកត់ត្រាជាលេីកទី១ ក្នុងករណីប្រព្រឹត្ដទង្វេីរណាមួយដែលផ្ទុយនឹងច្បាប់ឬប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈសង្គមជាលេីកទី២ និងចំណាត់ការអនុវត្ដនីតិវិធីតាមផ្លូវច្បាប់៕

You might also like