ព្រឹទ្ធសភាអាមេរិក នឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលសហព័ន្ធ
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានឈានឆ្ពោះទៅរកការបោះឆ្នោតលើការបើករដ្ឋាភិបាលសហព័ន្ធឡើងវិញ ក្នុងពេលមានសុទិដ្ឋិនិយមថា ការបញ្ចប់ការបិទរដ្ឋាភិបាលជាប្រវត្តិសាស្ត្រពេលនេះ ឈានដល់ថ្ងៃទី៤០។
មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក John Thune បាននិយាយថា សមាជិកព្រឹទ្ធសភារំពឹងថាការបោះឆ្នោតលើការជំរុញសេចក្តីស្នើច្បាប់ដែលអនុម័តដោយសភា នឹងត្រូវបានធ្វើវិសោធនកម្មដើម្បីរួមបញ្ចូលគ្នានូវវិធានការផ្តល់មូលនិធិរយៈពេលខ្លីដែលនឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ខែមករា ឆ្នាំ២០២៦ ជាមួយនឹងកញ្ចប់នៃសេចក្តីព្រាងច្បាប់ពេញមួយឆ្នាំចំនួនបី។
កញ្ចប់ដែលបានធ្វើវិសោធនកម្មនឹងនៅតែត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត ហើយត្រូវបានបញ្ចូនទៅលោកប្រធានាធិបតី Donald Trump ដើម្បីចុះហត្ថលេខា ជាដំណើរការអាចចំណាយពេលច្រើនថ្ងៃ។
រហូតមកដល់ពេលនេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យបានព្យាយាមដើម្បីអនុម័តវិធានការផ្តល់មូលនិធិ ក្នុងគោលបំណងដាក់សម្ពាធលើគណបក្សសាធារណរដ្ឋឱ្យយល់ព្រមលើការស្តារផ្នែកថែទាំសុខភាព រួមបញ្ចូលការពន្យារពេលការឧបត្ថម្ភធនដែលបានផុតកំណត់នៅក្រោមច្បាប់ថែទាំសុខភាពអាចទ្រទ្រង់បាន(ACA)។
នៅក្រោមកិច្ចព្រមព្រៀងដែលកំពុងត្រូវបានពិភាក្សា ព្រឹទ្ធសភានឹងព្រមព្រៀងធ្វើការបោះឆ្នោតដាច់ដោយឡែកនៅពេលបន្ទាប់លើការឧបត្ថម្ភធន។ សមាជិកព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោក Richard Blumenthal ជាអ្នកប្រជាធិបតេយ្យបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងបោះឆ្នោតប្រឆាំងវិធានការផ្តល់មូលនិធិ ប៉ុន្តែបាននិយាយថាអាចមានការគាំទ្រពីក្រុមប្រជាធិបតេយ្យគ្រប់គ្រាន់ដើម្បីអនុម័តវិធានការ។






