ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម

នារសៀលថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ និងការដឹកនាំអង្គភាព នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីលោក លោកស្រីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ នៃក្រសួងធនធានទឹក និងឧតុនិយម សរុបប្រមាណ ៨០រូប ក្នងគោលបំណងដើម្បី១)ពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ និង២)ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង។
ក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញរបស់នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស និងនាយកដ្ឋានហិរញ្ញវត្ថុ ដែលបានផ្តោតសំខាន់លើការងារគ្រប់គ្រងវត្តមានមន្រ្តីរាជការ លំហូរឯកសារ ការយកវត្តមានដោយចុះហត្ថលេខាផ្ទាល់ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា គម្រោងថវិកា និងការគ្រប់គ្រងថវិការបស់ក្រសួង៕

You might also like