រដ្ឋមន្ត្រីការបរទេសអាម៉េរិក ៖ សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់

តាមរយៈទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដកស្រង់ប្រសាសន៍របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកក្នុងទិវាបុណ្យឯករាជ្យជាតិកម្ពុជា យ៉ាងដូច្នេះថា ក្នុងរយៈពេលជាង ៧០ ឆ្នាំមកនេះ សហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា បានថែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍រួម។ ការកើនឡើងនៃភាពជាដៃគូរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា បាននាំមកនូវវិបុលភាព សន្តិភាព និងសន្តិសុខ ជូនដល់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់៕

You might also like