បង្ក្រាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹម បទល្មើសនេសាទដាក់របាំងស្បៃមុងជាច្រើនកន្លែង ក្នុងភូមិសាស្ត្រឃុំអំពិលទឹក និងឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បទល្មើសនេសាទដាក់របាំងស្បៃមុងជាច្រើនកន្លែងក្នុងភូមិសាស្ត្រឃុំអំពិលទឹក និងឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងដឹកនាំកងកម្លាំងចុះបង្ក្រាបជាច្រើនកន្លែងរយៈពេលពេញមួយថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2025។
លោក អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយទទួលបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាអមេបញ្ជាការកងទ័ពជើងគោក ស្ដីពីការបង្ក្រាបបទល្មើសនេសាទឲ្យដូចភ្លៀងរលឹម នៅព្រឹកថ្ងៃទី 10 ខែវិច្ឆិកា លោកបានដឹកនាំកម្លាំងប្រមាណ 30 នាក់ប្រើប្រាស់កាណូតបាឡាស្មាច់ជាច្រើនគ្រឿង ចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងស្បៃមុងនៅភូមិសាស្ត្រឃុំអំពិលទឹក និងឃុំកំពង់ត្រឡាច ដោយប្រើរយៈពេលពេញមួយថ្ងៃ គឺព្រឹកនិងល្ងាច ដែលជាលទ្ធផលគឺយើងបានបង្ក្រាបបានជាច្រើនកន្លែង ។ដោយសារស្ថានភាពមមារញឹកពេករបាយការណ៍យើងមិនទាន់បូកសរុបនៅឡើយ ទេលទ្ធផលនៃការបង្ក្រាបបានបែបណាលោកនឹងជូនដំណឹងនៅពេលក្រោយ ៕

You might also like