អាជីវករថៃ លក់ដូរមិនដាច់ យកអង្រែ វាយសម្លាប់សមាជិកគ្រួសារ ៤នាក់

អាជីវករថៃម្នាក់ លក់ដូរមិនដាច់ក៏កើតមានជំងឺផ្លូវចិត្ត ឈានដល់ការសម្លាប់សមាជិកគ្រួសារខ្លួនឯងចំនួន៤នាក់ រួចក៏ចង.កធ្វើអត្តឃាតតាមក្រោយ។
តាមការផ្សាយរបស់ Amarin, ហេតុការណ៍នេះកើតឡើងនៅស្រុក Sriracha នៃខេត្ត Chonburi កាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ខណៈប៉ូលិសបានឲ្យដឹងថា ឃាតករគឺជាអ្នកលក់មឹក ដែលបានប្រើអង្រែដើម្បីវាយសម្លាប់សមាជិកគ្រូសារនៅក្នុងផ្ទះ ហើយក្នុងចំណោមអ្នកស្លាប់ ក៏មានក្មេងស្រីអាយុ១ឆ្នាំផងដែរ។ គេមិនទាន់ច្បាស់ឡើយថាតើហេតុផលដែលជំរុញឲ្យបុរសម្នាក់នេះសម្លាប់សមាជិកគ្រួសារគឺបណ្តាលមកពីគ្មានប្រាក់សងបំណុលគេ ដោយសារតែគ្មានចំណូលពីការលក់ដូរ ព្រោះតែការបិទព្រំដែនឬក៏យ៉ាងណា គ្រាន់តែគេដឹងថា មុនកើតហេតុឃាតករ បានធ្វើដំណើរមកខេត្ត ស្រះកែវ ជាប់ព្រំដែនកម្ពុជា។
ជុំវិញរឿងនេះ ប៉ូលិសថៃកំពុងធ្វើកោសល្យវិច័យនិងបើកការស៊ើបអង្កេតជាបន្ត ដើម្បីរកមូលហេតុពិតនៅពីក្រោយករណីដ៏សាហាវនេះ៕

You might also like