អាវុធហត្ថខេត្តព្រះសីហនុ ចាប់ជនជាតិចិនម្នាក់ ដែលប្រើប្រាស់ឧបករណ៍ Fake BTS ផ្តាច់សេវាទូរស័ព្ទ ហើយបញ្ជូនសារចូលទូរស័ព្ទពលរដ្ឋ

(ព្រះសីហនុ)៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
វេលាម៉ោង១៦:២០នាទីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការចុះទៅចំណុចមុខខុនដូរមីងយ៉ាង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន ០១នាក់ (ប្រុស) រថយន្ត ចំនួន ០១គ្រឿង សង្ស័យពាក់ព័ន្ធនឹងករណី បំពាក់ឧបករណ៍ Fake BTS។
ជនសង្ស័យមានឈ្មោះ DENG CHENGHU អាយុ ៣៣ឆ្នាំ។
ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ដុំបំម្លែងភ្លើង ចំនួន ០១គ្រឿង, អង់តែន ចំនួន ០២, ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ០២គ្រឿង, ទូរសព្ទដៃបញ្ជាម៉ាសុីន ចំនួន ០១គ្រឿង, លិខិតឆ្លងដែន ចំនួន ០១ក្បាលនិងរថយន្ត ចំនួន ០១គ្រឿង ម៉ាក ព្រុស ពណ៌ប្រផេះ ស្លាកលេខ កំពត 2B-4152។
ជនសង្ស័យ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

You might also like