សកម្មភាពនៃការប្រកបអាជីវកម្មរបស់អាជីវករនៅផ្សារព្រំ ខេត្តប៉ៃលិន
សកម្មភាពនៃការប្រកបអាជីវកម្មជាធម្មតា នៅក្នុងផ្សារព្រំ ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណៈដែលប្រជាពលរដ្ឋបានចេញចូលទិញទំនិញក្នុងផ្សារយ៉ាងអ៊ូអរ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាការកត់សម្គាល់នៅពេលនេះ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មិនមានចាយប្រាក់បាតរបស់ថៃទៀតនោះទេ ដោយការទិញដូរទំនិញនៅក្នុងផ្សារចាយប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិក។






