រថយន្តប៉ែនដឹកដី បើកចេញពីការដ្ឋានចាក់ដីវិញភ្លេចចុចទ្រុងទម្លាក់ចុះក្រោមវិញ ធ្វើឲ្យទ្រុងទាក់ប៉ារ៉ាស់កាត់ទទឹងផ្លូវបាក់រលំបារ៉ាស់សង្កត់លើរថយន្ត
ភ្នំពេញ ៖ រថយន្តប៉ែនដឹកដីបើកចេញពីការដ្ឋានចាក់ដីវិញភ្លេចចុចទ្រុងទម្លាក់ចុះក្រោមវិញធ្វើឲ្យទ្រុងទាក់ប៉ារ៉ាស់កាត់ទទឹងផ្លូវបាក់រលំបារ៉ាស់សង្កត់លើរថយន្តនោះ កាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចច្រកចូលផ្សារទំនើបអ៊ីអន៣ តាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រថយន្តបង្កជាប្រភេទរថយន្តបែនដឹកដី ពណ៌ទឹកប៉ិចលាយលឿង ពាក់ស្លាកលេខ កណ្តាល 3A 0855 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
មុនកើតហេតុ គាត់បើករថយន្តចេញពីការដ្ឋាននៅខាងក្រោយផ្សារអ៊ីអន៣ ក្នុងគោលបំណងបើករថយន្តចេញទៅផ្លូវ៦០ម៉ែត្រ នៅពេលគាត់បើករថយន្តក៏ភ្លេចចុចប៉ែនទំលាក់ទ្រុងចុះក្រោមវិញ ទើបទៅទាក់ប៉ារ៉ាស់ដែលដាក់កាត់ទទឹងផ្លូវ យ៉ាពេញទំហឹង បណ្ដាលអោយប៉ារ៉ាស់ដែកបាក់សង្កត់លើរថយន្តនោះ តែសំណាងប៉ារ៉ាស់មិនធ្លាក់ចុះក្រោមទើបមិនត្រូវអ្នកដំណើរផ្សេងទៀត ។
ក្រោយកើតហេតុ អ្នកបើកបរខាងលើបានហៅថៅកែរថយន្តមកដោះស្រាយជាមួយម្ចាស់ប៉ារ៉ាស់ដើម្បីបញ្ចប់រឿង ដោយខាងថៅកែបានហៅរថយន្តស្ទួចខ្នាតធំមកស្ទួចយកប៉ារ៉ាស់ចេញ រង់ចាំហៅជាងដែកមកផ្សារនៅថ្ងៃស្អែកឡើងវិញ ៕






