SSCA បញ្ជាក់ថា «លិខិតស្តីពីការ ផ្អាកជើងហោះហើរ» ជាភាសាថៃដែលចែកចាយក្នុងបណ្តាញសង្គម គឺក្លែងក្លាយ
SSCA បញ្ជាក់ថា «លិខិតស្តីពីការ ផ្អាកជើងហោះហើរ» ជាភាសាថៃដែលចែកចាយក្នុងបណ្តាញសង្គម គឺក្លែងក្លាយ។ មិនមានការទំនាក់ទំនងជាផ្លូវការណាមួយត្រូវបានចេញដោយអាជ្ញាធរមានសមត្ថកិច្ចថៃ ឬក្រុមហ៊ុនអាកាសចរណ៍ថៃណាមួយឡើយ។
រហូតមកដល់ពេលនេះ សេវាកម្មហោះហើរតាមផ្លូវអាកាសរវាងកម្ពុជា និងថៃនៅតែដំណើរការជាធម្មតា។






