រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧

មណ្ឌលគិរី ៖ ដើម្បីស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់សុខដុម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ក្រោមវត្ដមានលោក លន់ សុភាព អភិបាលខេត្តស្ដីទី រួមទាំងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមានការចូលរួមពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ដ មន្រ្តីជំនាញ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ៕

You might also like