នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក អំពីការវិវត្តចុងក្រោយបំផុតនៅព្រំដែនកម្ពុជា-ថៃ
ម៉ាឡេស៊ី៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម Anwa Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយបំផុតនៅព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សូមសម្តែងការត្រៀមខ្លួនរបស់កម្ពុជា និងថៃ ក្នុងការបន្តជ្រើសរើសកន្លែងសន្ទនា និងកិច្ចខិតខំប្រឹងប្រែងការទូត ជាមធ្យោបាយនៃដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមនាយករដ្ឋមន្ត្រី សូមបញ្ជាក់ម្តងទៀតថា ប្រទេសទាំងពីរបានដកកណ្តាប់ដៃយោធាចេញពីព្រំដែន ស្របតាមវិធីសាស្រ្តដែលបានព្រមព្រៀងគ្នាក្រោមក្របខ័ណ្ឌសន្ធិសញ្ញាសន្តិភាព ទីក្រុងគូឡាឡាំពួរ។
ដូច្នេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះតួនាទីសកម្មរបស់ឯកឧត្តមប្រធានាធិបតី ត្រាំ ដែលក៏បានទាក់ទងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីធានាថាភាពខុសគ្នាណាមួយត្រូវបានដោះស្រាយដោយសណ្តាប់ធ្នាប់ ដើម្បីធានាស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ៕






