វាយហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! ករណីបុរសវាយទាត់ធាក់នារីម៉ាស្សាកោសជប់ជាថៅកែយានដ្ឋានជួសជុល

(ភ្នំពេញ)៖ បុរសដែលប្រើអំពើហិង្សាវាយទាត់ធាក់ទៅលើនារីម៉ាស្សាកោសជប់បន្ទាប់ពីទៅរកសេវាផ្លូវភេទត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោង ក្រោមឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌព្រែកព្នៅបន្ទាប់ពីចូលខ្លួនដោះស្រាយត្រូវរូវគ្នាចំនួន១២០០ដុល្លារនៅវេលារសៀលថ្ងៃនេះ។

ជនដៃដលរូបនោះ ឈ្មោះម៉ារ៉ាឌីអាយុ 43 ឆ្នាំជាម្ចាស់យានដ្ឋាន សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះស្រីលាភ 23 ឆ្នាំជានារីម៉ាស្សានិងកោសជប់។
នគរបាលបានអោយដឹងថា ជនដៃដល់រូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ បន្ទាប់ពីចូលខ្លួនទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តនារីរងគ្រោះ។
តាមព័ត៌មានអោយដឹងថា នៅក្នុងការសម្របសម្រួលនារីរងគ្រោះបានទារជំងឺចិត្ត ៣ពាន់ដុល្លារនិងដោយមានការសម្របសម្រួលគ្នាត្រូវរ៉ូវ១២០០ដុល្លារ។ជនដៃដល់រូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា នារី ម៉ាស្សាម្នាក់ ត្រូវបានជនដៃដល់ វាយ ទាត់ធាត់ បន្ទាប់ពីទៅរកសេវាផ្លូវភេទនៅហាងម៉ាស្យាកោសជប់ហើយនាងពុំព្រមទៅក៏ផ្ទុះហិង្សា។
អំពើហិង្សានេះបានបែកធ្លាយវីដេអូ ពីសកមភាពព្រៃផ្សៃនេះកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ខែវិច្ឆិការបន្ទាប់ពីស្ត្រីរងគ្រោះបានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ជិត១ខែមកហើយគ្មានចំណាត់ការក៍ដាច់ចិត្តហៅព័ត៌មាននៅឡាយដល់ហាងម៉ាស្យាកោសជប់តែម្តង។
អំពើហឹង្សានេះបានកើតឡើងតាំងពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ នៅវេលាម៉ោង១យប់នៅចំណុចហាង១៩៩ម៉ាស្សាកោសជប់ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
តាម នារីរងគ្រោះបានអោយដឹងថា នៅថ្ងៃកើតហេតុខណៈពេលដែលនាងកំពុងអង្គុយលេងទូរស័ព្ទស្រាប់តែមានជនដៃដល់ម្នាក់ជិះរថយន្តមួយគ្រឿងដើរចូលទៅក្នុងសួរនាងរកសេវាកម្មផ្លូវភេទតែនាងប្រាថា ពុំមានទេហើយបុរសនោះថាសេវាកម្មអន់ម៉្លេះហើយបុរសនោះក៏បានប្រើហិង្សាដោយទាត់ ធាក់និងវាយមកលើនាងរួចឡើងជិះរថយន្តគេចខ្លួនបាត់។
តាមស្ត្រីរងគ្រោះរូបនោះបានអោយដឹងទៀតថា បុរសរូបមនុស្សមានគ្នា៣នាក់បានមករកសេវាកម្មផ្លូវភេទចំនួនពីរដងហើយលើកចុងក្រោយក៏បានប្រើហឹង្សារលើនាងតែម្ដង។បន្ទាប់ពីប្រើអំពើហិង្សានៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ នាងក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលសំរោងក្រោមរហូតមកដល់ពេលនេះសមត្ថកិច្ចពុំទាន់មានចំណាត់ការនៅឡើយ។ទោះបីនាងបានឃើញជនសង្ស័យនិងទាក់ទងទៅសមត្ថកិច្ចក៏មិនមកអន្តរាគមន៍ដែរ។
នារីរូបនោះក៏បានបញ្ជាក់ទៀតថាជនដៃដល់មានលំនៅក្បែរនោះហើយបានដើរចុះឡើងនិងឌឺនាងថែមទៀត។នាងក៍បានបង្ហាញរូបថតជនដៃដល់ដល់អ្នកសារព័ត៌មាននិងបានបង្ហាញពីវីដេអូសកម្មភាពប្រើអំពើហឹង្សាផងដែរ។ទន្ទឹមនោះ ស្ត្រីរងគ្រោះក៏បានទទូចស្នើសុំដល់សមត្ថកិច្ចមេត្តាជួយស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។បន្ទាប់ពីបែកធ្លាយវីដេអូនិងបង្ហោះជាសាធារណៈនៅតាមបណ្ដាញសង្គមទើបសមត្ថកិច្ចហៅជនដៃដល់និងជនរងគ្រោះមកសម្របសម្រួលត្រូវរូវគ្នាតែអធិការខណ្ឌបញ្ជាអោយឃាត់ខ្លួនជនដៃដល់តែម្ដង។
បន្ទាប់ពីជនបង្កចូលខ្លួនដោះស្រាយបានសារភាពថាខ្លួនបន្ទាប់ពីផឹកស៊ីស្រវឹងជាមួយមិត្តភក្កិរួចបាននាំមិត្តម្នាក់ទើបតែត្រឡប់មកពីធ្វើនៅប្រទេសជប៉ុនហើបាននាំទៅរកសេវ៉ាផ្លូវភេទនៅកន្លែងខាងលើបានត្រូវថ្លៃគ្នារួចបានទៅរួមភេទជាមួយនារីរងគ្រោះខណៈពេលរួមភេទយូរពេកមិនចេញទឹកធ្វើអោយនារីរងគ្រោះខឹងឈវ់អោយរួមភេទក្រោកស្លៀកខោអាវចុះមកអង្គុយលើសាឡុងរងចាំទទួលភ្លៀវផ្សេងទៀត។
ក្រោយមកបុរសជាមិត្តភក្កិនោះបានដើរចេញមកបានប្រាប់រូបគេថារូបគេរួចភេទមិនទាន់ចេញទឹកផងនៅពេលលឺបែបនេះធ្វើអោយរូបគេខឹងយ៉ាងខ្លាំងភ្លាមៗនោះបានដើរចូលទៅវាយនិងទាត់ធាក់រួចហើយដើរចេញជិះរថយន្តតែម្តង៕

You might also like