ផ្ទះឈើប្រក់ស័ង្កសីចំនួន ១២ខ្នងជាប់ៗគ្នា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ច
ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរបានកើតឡើងកាលពី ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ផ្ទះឈើប្រក់ស័ង្កសីចំនួន ១២ខ្នងជាប់ៗគ្នាត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ច ចុះអន្តរាគមន៍។
មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ភ្លាមៗក៏នាំគ្នា ស្ទុះរត់ចេញមកមើល បានប្រទះឃើញផ្សែងខ្មៅលាយលំអណ្តាតភ្លើងឆេះផ្ទះបាត់ទៅហើយ ។ ប្រជាពលរដ្ឋបាននាំគ្នា ជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ទេីបរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគម៍ ។
អគ្គិភ័យនេះដែរបានឆាបឆេះផ្ទះប្រក់ស័ង្កសីចំនួន ១២ខ្នងអស់ទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នឹងរថយន្តជំនួយទីក្រុងនរា បាញ់អោយរលត់ជាស្ថាពរ ។ មូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង សង្ស័យឆ្លងចរន្តអគ្គិសនី ៕






