ចាប់បានហើយជនដៃដល់ ដែលបានប្រល័យនារីម្នាក់ តាមពិតនារីនេះ មិនមែនជាបុគ្គលិកមីក្រូហិរញ្ញវត្ថុទេ
ខេត្តកំពង់ធំ ៖ ចាប់បានហើយជនដៃដល់ ដែលបានប្រល័យនារីម្នាក់ (តើបងប្អូនគួរដាក់ទោសយ៉ាងម៉េចដែរចំពោះមនុស្សបែបនេះ? នារីម្នាក់ ត្រូវឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចកប់សពក្រោយផ្ទះ នៅស្រុកតាំងគោក ។
សូមរំលឹកព័ត៌មាន ! នារីម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ជនរងគ្រោះឈ្មោះ ហុឹម ទីណា អាយុ២២ឆ្នាំ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹង (ឪពុកម្ដាយតេទូរស័ព្ទមិនចូល) ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើងដើម្បីឲ្យជួយរក។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឪពុកជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) សង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ មានសង្កត់ស័ង្កសី ដុំថ្ម និងធង់ទឹកពីលើ។ ពេលឃើញដូច្នេះគាត់បានទៅប្ដឹងប៉ុស្ដិ៍តែម្ដង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញ ធ្វើការជីកមើលក៏ឃើញសាកសពជនរងគ្រោះ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។
បើតាមសាច់ញាតិដែលត្រូវជាបងបានប្រាប់ថា ឃាតកបានសម្លាប់ប្អូនរបស់ខ្លួនយកទៅកប់ក្រោយផ្ទះ ដោយមានចងដៃចងជើង ស្លាបសេក គួរឱ្យរន្ធត់ណាស់ តែពួកគាត់មិនទាន់បរិយាយឱ្យបានវែងទៀតទេ ព្រោះរវល់ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីសិន។ បើតាមការសន្និដ្ឋានឃាតក អាចមានគ្នាទើបឈានដល់ចាប់ចងស្លាបសេក ហើយកាប់ទៅលើជនរងគ្រោះរួចយកទៅកប់ និងយកស័ង្កសីមកក្របពីលើ ។ សមត្ថកិច្ចកំពុងតាមប្រមាញ់ដោយយកចិត្តទុកដាក់បំផុត ។
សេចក្តីបំភ្លឺសាធារណៈ ! ដោយយោងលេីផេតផ្លូវការរបស់ក្រុមហ៊ុន LCDC Cash ចេញថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អំពីករណីឃាតកម្មគ្រោងទុកជាមុនលើជនរងគ្រោះ ឈ្មោះ ហ៊ីម ទីណា បានបង្ហាញថា ខាងក្រោមនេះគឺជាឯកសារនិងខឹមសារដូចតទៅ ៖






