ជើងហោះហើរត្រង់ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ភ្នំពេញ ទៅកាន់ពុទ្ធគយា ប្រទេសឥណ្ឌា ចាប់ផ្ដើមពីខែវិច្ឆិកាតទៅ
(ភ្នំពេញ)៖ Charter Flight to Gaya មានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ជើងហោះហើរត្រង់ (Direct Flight) ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ភ្នំពេញ ទៅកាន់ពុទ្ធគយា (កន្លែងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ) ដែលជាតំបន់ទេសចរណ៍ដ៏ល្បីបំផុត នៃដែនដីពុទ្ធភូមិនៅក្នុងប្រទេសឥណ្ឌា។
ការហោះហើរត្រង់នេះ ជាមួយយន្ដហោះ AirBus A320 ដែលផ្ទុកអ្នកធ្វើដំណើរបានប្រមាណជាង១៧០នាក់ ដោយមិនរង់ចាំយូរឡើយ ពោលអ្នកដំណើរចំណាយពេលត្រឹមតែ៣ម៉ោង ៤៥នាទីប៉ុណ្ណោះ នឹងទៅដល់ពុទ្ធគយា។ ការហោះហើរ ចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២៥តទៅ។






