ឃ្លាតឆ្ងាយភូមិឋាន! ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគិតមកទល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានកើនឡើងប្រមាណ ៨០០គ្រួសារហើយ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងសាហាវពីសំណាក់យោធាថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ០៣នាក់ និងស្លាប់ ០១នាក់។

សូមជម្រាបជូនថា ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានចាកចេញពីភូមិអស់ហើយ ដើម្បីមកកាន់មណ្ឌលសុវត្ថិភាព និងខ្លះទៅស្នាក់នៅបណ្ណោះអាសន្នជាមួយសាច់ញាតិ ដោយឡែកសម្រាប់អ្នកភូមិជោគជ័យវិញ គឺមានមួយចំនួន បន្តស្នាក់នៅក្នុងភូមិ និងមួយចំនួនបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព។

You might also like