ឃាត់ខ្លួនបានជនសង្ស័យចំនួន 4 នាក់ ពាក់ពន្ធ័នឹងករណី កាប់ប្លន់ម៉ូតូ
អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ។
នៅថ្ងៃទី១៦ខែវិឆ្ឆកា ឆ្នាំ ២០២៥ វេលាម៉ោង ១០:០០នាទី កម្លាំងជំនាញការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ , ដង្កោ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត តាកែវ បានធ្វើការ ស្រាវជ្រាវ ឃាត់ជន សង្ស័យ ៤នាក់ និងម៉ូតូចំនួន ៣គ្រឿង ពាក់ពន្ធ័នឹង លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពេីហឹង្សា ( កាប់ប្លន់ម៉ូតូ) នៅចំណុចផ្លូវបេតុង សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៣នឹង៤៣នាទីយប់ទាបភ្លឺ ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០២៥។
ជនសង្ស័យ៖
១-ឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ (ជាមុខសញ្ញាចាស់ទើបនឹងចេញពីពន្ធនាគារ)
២-ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ
៣-ឈ្មោះ មិន ចាន់ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ
៤-ឈ្មោះ មាច ថាវរុន ភេទ ប្រុស អាយុ៣៤ឆ្នាំ
បច្ចុប្បន្នការិយាល័យកំពុងចាត់ការតាមនីតិវិធី ៕






