ស្នងការខេត្តកំពត ជូនយោបល់ខ្លះ ចំពោះករណីមន្រ្តីសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យ លើអ្នកដឹកជញ្ជូន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខជូនយោបល់ខ្លះ ដល់នគរបាលសក្តិ៥ម្នាក់ ដែលប្រើពាក្យសម្ដី មិនសមរម្យលើអ្នកដឹកជញូជួន ក្នុងពេលដែលបុគ្គលិកដឹកជញ្ជូននោះ តេសួររកទីតាំង ដើម្បីដឹកម្ហូបអាហារជូន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរយ៉ាងដូច្នេះថា «សុំជូនយោបល់បន្តិច ប្រសិនបើលោកមិនចង់អោយអ្នក Delivery តេទៅរំខានលោកទេ លោកគួរទៅទិញអីវ៉ាន់ផ្ទាល់នៅកន្លែងទៅវាងាយស្រួលជាង ព្រោះតួនាទីអ្នក Delivery មានភារកិច្ចត្រូវធ្វើបែបនេះចំពោះអតិថិជន ហើយយើងជាអតិថិជនក៏គួរនិយាយស្តីអោយមានសុជីវធម៏ផងដែរ ពិតមែនគាត់ជាអ្នក Delivery តែគាត់ក៏មានកិត្តិយសរបស់គាត់ដែរ ។ សុំទោសខុសប្រធានបទបន្តិច ក៏ប៉ុន្តែចង់ចែករំលែកដល់អ្នកដែលមិនចង់អោយគេតេរំខាន គួរទៅទិញខ្លួនឯងល្អជាង» ៕






