បុរស២នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ នៅផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល
ភ្នំពេញ៖ បុរស២នាក់ ពាក់ឯកសណ្ឋាន ជាសន្តិសុខបានជិះម៉ូតូឆ្លងផ្លូងត្រូវរថយន្តដឹកអ្នកដំណេីរបុកកិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧ យប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ ជិះម៉ូតូហុងដា ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LC 2346 ធ្វេីដំណេីរឆ្លងផ្លូវជាងលេខ៣ ក្នុងទិសដៅពីកេីតទៅលិចបំណងឆ្ពោះទៅទិសខាងត្បូងភ្លាមនោះស្រាប់តែមានរថយន្តដឹកអ្នកដំណេីរពណ៌ស ពាក់ស្លាកលេខភ្នំពេញ3G 5590 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលបុកនិងកិនបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕






