សំលេងប្រជាពលរដ្ឋ ឆ្លើយតបទៅកាន់ រដ្ឋាភិបាលខ្ចប់មមីសមាន់ ក្រុមបោកស្រោមសំបុត្រ លក់ដំណែងខ្យល់ ខុសច្បាប់ នៅក្រៅប្រទេស
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតាំងពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ មកម្ល៉េះ ។ ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យជួយកាត់ក្តីវិវាទព្រំដែនគោកចំនួន៤តំបន់ជាមួយប្រទេសថៃ គឺតំបន់មុំ ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង ប្រាសាទតាក្របី ។
ការដាក់ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការICJនាពេលនេះ គឺចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិមួយនេះ សម្រេចឱ្យកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ដោយឡែកក្រុមឧទ្ទាម សម រង្សី ដែលបានបង្កើតរដ្ឋាភិបាលខ្ចប់មមីសមាន់ខុសច្បាប់ ចង់ដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែរនោះ គ្រាន់តែជាឆាកល្ខោនរៃលុយទុកចាយសម្រាប់ជីវិតចុងក្រោយតែប៉ុណ្ណោះ ។ ព្រោះថា រដ្ឋាភិបាលខ្ចប់មមីសមាន់ ជារដ្ឋាភិបាលខុសច្បាប់ ហេីយតុលាការយុត្តិធម៌អន្តរជាតិ មិនទទួលពាក្យបណ្ដឹងរបស់ រដ្ឋាភិបាលខ្ចប់មមីសមាន់ខុសច្បាប់នេះទេ ។
តុលាការយុត្តិធម៌អន្តរជាតិ បង្កេីតឡេីងនៅឆ្នាំ ១៩៤៥ ដោយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ។ តុលាការយុត្តិធម៌អន្តរជាតិ ទទួលតែពាក្យបណ្តឹងរបស់ រដ្ឋជាសមាជិកអង្គការសហប្រជាជាតិតែប៉ុណ្ណោះ ។ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ដែល អង្គការសហប្រជាជាតិទទួលស្គាល់ ។ ដោយឡែក រដ្ឋាភិបាលខ្ចប់មមីសមាន់ខុសច្បាប់របស់ ឧទ្ទាមសម រង្សី គ្មាន អន្តរជាតិណាទទួលស្គាល់ទេ ព្រោះជារដ្ឋាភិបាលខុសច្បាប់ ។ មានន័យថា បណ្ដឹងដែលកេីតចេញពី បុគ្គល ឬ ក្រុមណាមួយ អង្គការណាមួយ តុលាការយុត្តិធម៌អន្តរជាតិ មិនទទួលពាក្យបណ្ដឹងចាត់ការទេ ៕






