សង្ស័យងងុយដេក បុរសម្នាក់បេីករថយន្តមួយគ្រឿង ជ្រុលបុករ៉ឺម៉កនិងបង្កាន់ដៃទឹកស្អុយបឹងត្របែក រងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តម៉ាក TOYOTA GRANVIA ស៊េរីទំនើប សង្ស័យងងុយដេក ក៏ជ្រុលទៅបុកនិងរ៉ឺម៉កផ្ទប់បង្កដៃលូទឹកស្អុយបឹងត្របែក បណ្តាលឲ្យរងការខូចខាត ។
នៅ យប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចផ្លូវម៉ៅសេទុងកែងផ្លូវ១០៥ លូបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តស៊េរីទំនើប ម៉ាក TOYOTA GRANVIA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា LYLA.1616 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវ លូ១០៥ទិសដៅពី ជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុ ក៏បានឆ្លងកាត់ផ្លូវម៉ៅសេទុង ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុកនិងរ៉ឺម៉កទុកចោលលើចិញ្ចើមផ្លូវ បុកផ្ទុបនិងបង្កាន់ដៃលូកទឹកស្អុយបឹងត្របែក បណ្តាលរថយន្តរងការខូចខាតផ្នែកខាងមុខ និងខូចខាតរម៉កអស់១តែមិនគ្រោះថ្នាក់ដល់មនុស្ស ហើយអ្នកបេីកបរ ក៏មិនបានគេចទៅណាដែរ គ្រាន់តែចុះទៅអង្គុយដេកនៅបាំងខាងក្រោយ ។ ដោយបង្កាន់ដៃទឹកស្អុយវិញខូចខាតតិចតួចតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុ មិនអាចដោះស្រាយគ្នាបាន រថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដំណោះស្រាយ ៕






