ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម នុត សាអាន ដែលត្រូវជាឪពុកបង្កើតឯកឧត្តម នុត សវនា
រាជធានីភ្នំពេញ, នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម នុត សាអាន ដែលត្រូវជាឪពុកបង្កើតឯកឧត្តម នុត សវនា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងសមានទុក្ខពោរពេញដោយភាពសោកស្តាយអាលោះអាល័យនេះ ឯកឧត្តមបណ្ឌិត និងប្រតិភូ បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នុត សាអាន ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។






