ហ្វីយ៉ាតា ៖ ជាដំបូងរូបនាងខ្ញុំ FIYATA Nearysocheata សូមលើកម្រាមដៃដប់ គោរពថ្លែងអំណរអរគុណដ៏ខ្ពង់ខ្ពស់ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ហ្វីយ៉ាតា ៖ ជាដំបូងរូបនាងខ្ញុំ FIYATA Nearysocheata សូមលើកម្រាមដៃដប់គោរពថ្លែងអំណរអរគុណដ៏ខ្ពង់ខ្ពស់ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នទាំងអស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែន Samdech Hun Sen of Cambodia និង សម្តេចបវរធិបតី Hun Manet ក្នុងការរក្សាការពារសុខសន្តិភាពជូនជាតិមាតុភូមិ។
សូមគោរពវិញ្ញាណក្ខន្ធ័កងទ័ពជួរមុខសំរាប់ការលះបង់ និងពលីដើម្បីជាតិ។
សូមគោរពថ្លែងអំណរគុណសំរាប់ក្តីស្រលាញ់របស់ពុកម៉ែបងប្អូន និងប្រជាជនកម្ពុជា។
មិនថាក្នុងកាលះទេសះបែបណា លទ្ធផលបែបណា នាងខ្ញុំ ហ្វីយ៉ាតា នារីសុជាតា ជាកូនខ្មែរនៅតែបន្តខិតខំប្រឹងប្រែងពាំនាំឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិមិនអោយបាត់បង់ឡើយ។ ទីបំផុត នាងខ្ញុំធ្វើបានសំរេចហើយ ទង់ជាតិនិងឈ្មោះកម្ពុជា CAMBODIA នៅតែអាចបង្ហាញរូបរាងយ៉ាងអស្ចារ្យ និងស្រស់ញញឹមទៅកាន់ពិភពលោកមួយនេះ។
នាងខ្ញុំ មានមោទនះភាពណាស់ដែលបានកើតមកជាកូនខ្មែរ មានកេរ្តិ៏ដំណែរដ៏ល្អផូរផង់។
Im coming back home CAMBODIA៕







