អបអរសាទរ! ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត និងបរិស្ថានល្អ”
ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង ការស្រឡាញ់បរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ជាពិសេសជំរុញចលនាចូលរួមក្នុង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញបន្តបន្ទាប់ និងជាជំហានៗ ផ្តោតទៅលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។






