បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្ត
ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវ កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្ត។
ជនរងគ្រោះទី១ មានឈ្មោះ ឈន ឈីន ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសត្រង់កែងជើង និងបែកចិញ្ចើម មានអាសយដ្ឋាននៅ ភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះទី២ មានសភាពវង្វេងស្មារតីភេទប្រុស អាយុប្រហែល៣០ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ ។ ចំណែកអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។
មុនពេលកេីតហេតុគេបានឃេីញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AU 1650 ធ្វេីដំណេីរពីកេីតទៅលិចបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ចំណែកម៉ូតូរថយន្តនិងរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុសុមះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវាស់វែងយកទៅរក្សាទុកដោយឡែកសពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕






