ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ជាប្រភេទវ៉ែនតាការពារកុំព្យូទ័រ វ៉ែនតាមីញ៉ូប និងវ៉ែនតាសម្រាប់អានអក្សរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ដោយឥតគិតថ្លៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមគ្រូពេទ្យភ្នែក គៀនឃ្លាំង។

You might also like