សិស្សសាលាម្នាក់ ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឫស្សី
បាត់ដំបង៖ នៅវេលាម៉ោង១១ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សិស្សសាលាម្នាក់រៀននៅអនុវិទ្យាល័យមោងឫស្សី បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីសាលា ជូនមិត្តភក្តិទៅផ្ទះ ហើយត្រឡប់វិញ ក៏ជួបនូវឧបទ្ទហេតុ ដ៏អាក្រក់នេះ ។
បើតាមរបាយកាណ៍បឋម បានឱ្យដឹងថា ជនរងគ្រោះដែលជាសិស្សមានឈ្មោះ ទីណា ណាកា រៀននៅថ្នាក់ទី៩ជ រស់នៅភូមិគារ ឃុំគារ ស្រុក មោងប្ញស្សី ដែលបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តចែកចាយទឹកកក ៕






