លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ បានមកប្រគល់ផ្ទះថ្មីមួយខ្នង ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

ខេត្តក្រចេះ ៖​ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ បានមកប្រគល់ផ្ទះថ្មីមួយខ្នង​ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមនឹងលោកជំទាវ​បណ្ឌិត​ ផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពយើងដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកាលពីពេលថ្មីៗកន្លងទៅនេះ។

សម្តេចធិបតី និង​លោកជំទាវ​បណ្ឌិត​ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ រួមទាំង​សម្ភារៈប្រេីប្រាស់ចាំបាច់ជាច្រេីនទៀត​ជូនដល់ក្រុមគ្រួសារផងដែរ។

You might also like