បង្រ្កាបបានហេីយ អ្នកគុណនិយមទេីបចុះពីលេីភ្នំម្ចាស់ដាវពិឃាតគ្មានស្រមោល សុផល វាសនា..,!

កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានអោយផ្នែកព្រហ្មទណ្ឌ និងផ្នែកសន្ដិសុខធ្វេីការសហការស្រាវជ្រាវលេីមុខសញ្ញារក្សាទុកនិងប្រើប្រាស់អាវុធខុសច្បាប់”កាន់ដាវរួចថតបង្ហោះចែកចាយតាមបណ្ដាញសង្គម ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវរកឃេីញក្មេងទំនើងម្នាក់មានឈ្មោះ សុផល វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះ Djz Fong បានធ្វេីសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវបេតុងស្ថិតនៅក្នុងភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនជ័យ និងជាអ្នកផុសបង្ហោះStorry ដោយកាន់ដាវមួយដេីមផងដែរ ។
ប្រតិបត្ដិការនេះ សមត្ថកិច្ចដកហូតបានដាវ១ដើម នឹងម៉ូតូ១គ្រឿងម៉ាកCRFមួយគ្រឿងនិងជននេះបានសារភាពថា មូលហេតុដែលរូបគេថតកាន់ដាវរួចបង្ហោះនោះ គឺដើម្បីធ្វេីការគំរាមទៅអ្នកដែលធ្វើការនៅក្នុងរោងចក្រជាមួយគ្នា ឱ្យប្រយ័ត្នខ្លួនក្រោយពីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួន។ បច្ចុប្បន្នជននេះត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីបន្ដនីតិវិធី៕

You might also like