សូមអំពាវនាវដល់បងប្អូនជនរួមជាតិ និងសាធារណជនទាំងអស់ មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាល និងគណៈកម្មាការចម្រុះព្រំដែនគោកកម្ពុជា
ដែលតែងតែយកចិត្តទុកដាក់ប្រកាន់ខ្ជាប់នូវមនសិការទទួលខុសត្រូវខ្ពស់ ដោយតំកល់ទុកឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី អធិបតេយ្យ ដោយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមក។
ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥






