ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា “ប៊ុនធឿន ធារដ្ឋ” អាយុ 11ខែ មានបញ្ហាឆែបមាត់ពីកំណើត ពិបាកក្នុងការបៅ មកទទួលការព្យាបាលវះកាត់កែរលម្អបបូរមាត់នៅមន្ទីរពេទ្យកុមារជាតិ
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា “ប៊ុនធឿន ធារដ្ឋ” អាយុ 11ខែ មានបញ្ហាឆែបមាត់ពីកំណើត ពិបាកក្នុងការបៅ រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ មកទទួលការព្យាបាលវះកាត់កែរលម្អបបូរមាត់នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន កុមារាកំពុងទទួលការពិនិត្យ វះកាត់ ព្យាបាលដំណាក់កាលទី២ដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។
«សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃជូនអាណាព្យាបាលកុមារាផងដែរ ។
ទឹកចិត្តដ៏មហាសប្បុរសនេះ នាំឱ្យក្រុមគ្រួសាររបស់កុមារាមានក្តីរីករាយជាពន់ពេក និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ជាអនេក ។






