ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទៅដល់ប្រទេសបារាំង ប្រកបដោយព្រះរាជសុវត្ថិភាព
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងទៅដល់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ប្រកបដោយព្រះរាជសុវត្ថិភាព នាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅប្រទេសបារាំង) ដើម្បីយាងទៅចូលរួមកម្មវិធី បណ្ឌិត្យសភាវិទ្យាសាស្រ្ត តបតាមការក្រាបបង្គំយាងពី Académie des Sciences d’outre-mer។






